ទប់ទឹកភ្នែកមិនបានទេ បងល្អណាស់ បងល្អគ្រប់យ៉ាង កូនបងអាយុមិនទាន់បាន១ខែផង ម្តេចបងទៅចោលកូន
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោកស្រី ទេព សុវណ្ណរិទ្ធិ ជាគ្រូបង្រៀននៅវិទ្យាល័យអគ្គមហាសេនាបតីតេជោសែនអង្គព្រះស្ដេច ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧៖៣០នាទីយប់ នៅមន្ទីរពេទ្យរុស្ស៊ី ដោយរោគាពាធ(មេរោគក្នុងឈាម) ក្នុងជន្មាយុ ២៩ឆ្នាំ។
មរណភាពរបស់អ្នកគ្រូគឺជាការបាត់បង់បុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌ មនសិការវិជ្ជាជីវៈខ្ពស់ និងបានចូលរួមការងារសង្គមជាច្រើន។ ជាមួយគ្នានេះ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ សៀន សុខលីម បានសរសេររៀបរាប់ឲ្យដឹងថា៖
«ឃើញស្នាមញញឹម និងស្តាប់សម្លេងបងពេលណា ខ្ញុំទប់ទឹកភ្នែកមិនបានទេបងអើយ បងល្អណាស់ បងល្អគ្រប់យ៉ាង បងទៅណា ប្អូនស្រណោះបងណាស់ 2ខែមុនបងចង់អានសៀវភៅទាក់ទងមកប្អូនឲ្យជួយរកទិញអោយ ចង់ឲ្យកូនកើតមកឆ្លាតដូចបងដែរ កូនបងកើតហើយ ចុះបងម្តេចទៅចោលកូន កូនបងអាយុមិនទាន់បាន1ខែផង ប្អូនខ្លោចចិត្តណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។