ហេតុអីដាច់ចិត្តទៅចោលអូន មានអ្នកណា ញិ ច មុនឲ្យអូនទៀត ជិតដល់ខួបអូនហើយ ឯណាកាដូអូនឆាប់ឲ្យកាដូអូនភ្លាម
នារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pas Mine បានបង្ហាញពីក្តីឈឺចាប់ជាខ្លាំង បន្ទាប់ពីមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលមានឈ្មោះ ឈឿន សំណាង បានទទួលមរណភាពក្នុងហេតុការណ៍ឆេះកាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចអាគារផ្សារទំនើបអាស៉ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ក្នុងនោះដែរ ប្រភពខាងលេីបានមានការរៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនទាំងក្តីក្រៀមក្រំបំផុតថា៖«អូនអត់មានអ្នកណាឲ្យអូនកៀបសក់ឲ្យទៀតទេ គ្រប់ពេលទៅធ្វើការគឺអូនអ្នកជួយរៀបចំខ្លួនឲ្យ ហេតុអីដាច់ចិត្តទៅចោលអូន មានអ្នកណា ញិ ច មុនឲ្យអូនទៀត ជិតដល់ខួបអូនហើយ ឯណាកាដូអូនឆាប់ឲ្យកាដូអូនភ្លាម»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស. ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។