សូមវិញ្ញាណក្ខន្ធសម្លាញ់បានទៅកាន់សុគតិភព ឯងហត់មកយូរហើយ ពេលនេះបានសម្រាកហើយ
នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ អ. មាស ផាន្នី បានបង្ហាញពីក្តីក្រៀមក្រំបំផុត បន្ទាប់ពីប្អូនស្រីបានទទួលមរណភាព ដោយសារតែជំងឺឈាមសសុីឈាមក្រហម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ជាខ្លាំង ស្ទើរទទួលយកពុំបាន មិនគួរណា បាត់ បង់ សមាជិកគ្រួសារលឿនបែបនេះ។
ជាមួយគ្នានេះ ប្រភពខាងលេីបានរៀបរាប់ថា៖«សូមវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុគតិភព បើមានជាតិក្រោយសូមឲ្យជួបតែរឿងល្អៗ កុំឲ្យដូចជាតិនេះអី»។ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Nõ Nõ បានសរសេរថា៖«សូមវិញ្ញាណក្ខន្ធសម្លាញ់បានទៅកាន់សុគតិភព ខេមាហត់យូរហើយ
ពេលនេះអ្នកបានសម្រាកហើយ ពេលពិបាកចិត្តឆាតមកគ្នាប្រាប់រឿងពិបាកចិត្តមកគ្នាអោយបានធូរចិត្ត ពេលនេះលែងបានឃើញសម្លាញ់ទៀតហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។