ទប់ទឹកភ្នែកមិនជាប់ទេ កូនប្រុសមាសម្តាយ ពេទ្យខំប្រឹងប្រែងជួយសង្គ្រោះកូនហេីយ នៅតែកូនលាម៉ាក់រហូត
បុរសជាឪពុកម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chhoy Sokkun បានបង្ហាញពីក្តីឈឺ ចា ប់ និងរន្ធត់ចិត្តជាខ្លាំង ខណៈដែលកូនប្រុសជាទីស្រឡាញ់ដែលទេីបតែធំដឹងក្តី និងកំពុងពេញស្រឡាញ់បានទទួលមរណភាព ដោយសារតែជួបឧប្បត្តិហេតុគោផ្អើល រុំ ក នឹងខ្សែគោត្រូវ ដួ ល បោ ក ប៉ះ ក្បាល របួ ស ធ្ងន់ រហូតបាត់ បង់ ជីវិត។
ប្រភពពីបុរសជាឪពុកខាងលើ បានមានការរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«កូនប្រុសប៉ាទៅបានសុខហើយ បើមានជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ សូមឱ្យកូនទៅកាន់សុគតិភពចុះ»។ ចំណែកឯស្រ្តីជាម្តាយបានសរសេរថា៖«កូនប្រុសមាសម្តាយពេទ្យខំសង្គ្រោះកូនហេីយ នៅតែកូនលាម៉ាក់រហូត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។