បងទទួលយកអត់បានទេ ហេតុអីៗព្រហ្មលិខិតដាក់ទោសប្អូនខ្ញុំម្ល៉េះ គាត់ចង់រស់នៅណាស់ គាត់តស៊ូណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនប្រុសម្នាក់ឈ្មោះ លឹម ពិស្សី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែ ជំ ងឺ មហា រី ក គ្រា ប់ ឈា.ម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ma Nith បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងទទួលយកអត់បានទេអូនអើយ ហេតុអីៗព្រហ្មលិខិតដាក់ទោសប្អូនខ្ញុំម្ល៉េស គាត់ចង់រស់នៅណាស់ គាត់តស៊ូណាស់ កន្លងមកដើម្បីចង់រស់បន្ដ នៅមើលថែប៉ាម៉ាក់ទោះពិបាកយ៉ាងណាក៏ដោយ
កើតជាតិណាៗកុំអាយុខ្លីដូចជាតិនេះទៀតណា៎ប្អូនបង បងស្រលាញ់អូនណា៎ ម៉ោង9:18នាទីយប់ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 គឺជាថ្ងៃដែលគ្រួសារខ្ញុំមានទុក្ខយ៉ាងក្រៀមក្រំបំផុត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម