ចូលឆ្នាំសិក្សាថ្មីនេះកូនថ្មាក់ទី12ហើយ ម៉េចមិននៅរៀនសិន អ្នកគ្រូសោកស្ដាយណាស់ សែនខ្លោចចិត្តលើសពីអាណិត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនប្រុសម្នាក់ឈ្មោះ ឈូញ ឆេន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងជន្មាយុ ១៨ឆ្នាំ ដោយរោគាពាធ(ខ្យល់ចូលពោះវៀន ចំបត់ហើយរលួយ)។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីគ្រូបង្រៀនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lay Sambun បានឲ្យដឹងថា៖«ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់ នៃវិទ្យាល័យអធិតី សូមសម្តែងនូវការសោកស្តាយ ក៏ដូចជាចូលរួមរំលែកទុក្ខដល់ យុវសិស្ស ឈូញ ឆេន ភេទប្រុស នៃវិទ្យាល័យអធិបតី ដែលបានទទួលមរណភាព (ស្លា ប់) ទាំងវ័យ18ឆ្នាំ។ អាស្រ័យហេតុនេះ នាងខ្ញុំ សូមជម្រាប ជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយ ពីដំណឹងដ៏ក្រៀមក្រំមួយនេះ ពីចម្ងាយ ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យ ស ព ផងដែរ។ សូមឱ្យ ដួងវិញ្ញាណក្ខន្ធកូន បានទៅដល់ទីស្ងប់សុខ ផងចុះ ។
កើតជាតិណាៗ សូមឲ្យកូនមានអាយុវែងជាងនេះ កុំឲ្យអាយុខ្លីទៀតណាកូន ។ ចូលឆ្នាំសិក្សាថ្មីនេះកូនថ្មាក់ទី12ហើយ ម៉េចមិននៅរៀនសិន ! អ្នកគ្រូសោកស្ដាយណាស់ សែនខ្លោចចិត្តលើសពីអាណិត…។ អាចមកផ្ទាល់ក៏បាន នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ ឬតាមរយៈនាងខ្ញុំ ជាគ្រូបង្រៀនក៏បាន អេស៊ីលីដាទាន់ចិត្ត 066 72 72 53ABA =001886477($) =001886523(៛)»។