អ្នកណាយល់អារម្មណ៍មួយនេះ ក្រោយទទួលបានដំណឹងថា សង្សាររបស់ខ្លួន បានទទួលមរណភាព ស្រាប់តែបុរសជាសង្សារបានបង្ហោះសារ ដ៏ក្តុ. ក ក្តួ. ល មួយចំនួន អានហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់
កាលពីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក មួយដែលមានឈ្មោះ Takgu Takgu បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិរបស់គាត់ រហូតដល់ទៅពីរម្នាក់ (ម្នាក់ត្រូវជាចៅប្រុស និងម្នាក់ទៀត ត្រូវជាក្មួយស្រី) បានទទួលមរណភាពចាកចោល សាច់ ញាតិ និងក្រុមគ្រួសារ ទាំងវ័យក្មេងបំផុត គឺដោយសារតែ គ្រោះ ថ្នាក់ ចរាចរណ៍ រថយន្ត បុ.កជាមួយ រថយន្ត ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
គ្រោះ ថ្នាក់ ចរាចរណ៍ នេះដែរ បានកេីតឡេីង ស្ថិតនៅត្រង់ចំណុច ស្គន់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម បណ្ដាលឱ្យជន រង គ្រោះ ពីរនាក់ ស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតត្រូវជា អុីជន រង គ្រោះ ទទួលរងរ.បួស។ ជន រង គ្រោះ ទី១ មានឈ្មោះ លួ សៀកឡេង ភេទស្រី (ស្លា.ប់) ទី២ ឈ្មោះ ភាព គង់ម៉េង ភេទប្រុស (ស្លា.ប់) និងម្នាក់ទៀត ទទួលរងរ.បួស (ពុំទាន់ស្គាល់អត្តសញ្ញាណ)។
ទន្ទឹមនឹងដំណឹងដ៏រន្ធ.ត់មួយនេះ បានធ្វេីឱ្យយុវជនម្នាក់ ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vid ដែលគាត់ត្រូវជាគូស្នេហ៍ប្អូនស្រី លួ សៀកឡេង បានបង្ហោះសារមួយឃ្លាយ៉ាងខ្លី តែបង្គប់ទៅដោយក្ដីឈឺចាប់របស់ខ្លួនយ៉ាងខ្លាំង។ បេីតាមរយៈខ្លឹមសាររបស់គាត់ បានសរសេរថា៖ «មានជាតិក្រោយបងឈប់ចាញ់បោកអូនហើយ» ក្រោយមកគាត់ក៏បានបង្ហោះសារទៀតថា «អូនល្អណាស់ ល្អដល់ថ្នាក់បង អត់អាចថែអូនបាន» ចុងក្រោយគាត់ក៏បានបង្ហោះសារទៀតថា «ខ្ញុំស្អប់ពាក្សកាត់ចិត្ត ខ្ញុំស្អប់ពាក្សនិស័្សយបានប៉ុននឹង
ខ្ញុំពាក្យអស់កម្ម ទាំងអស់នេះមិនមែនជាវាសនា មិនមែនអស់កម្ម ហេតុផលតែមួយគឺការមិនប្រុងប្រយ័ត្ន នឹងគ្មានទំនួលខុសត្រូវ ឈឺចាប់មិនដឹងរកអីមកប្រៀបបាន ទង្វេីរល្អនឹងការស្រលាញ់ដល់ស្មោះត្រង់របស់អូនបងនឹងចង់ចាំវាទុក»។