ទៅឱ្យបានសុខសម្លាញ់ បើមានជាតិក្រោយពិតចាំយើងជួបគ្នាទៀត រឿងដែលមិននឹកស្មាន
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អា លី សៀមរាប បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិរបស់ខ្លួនដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ឌីឌី បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែ ឆ ក់ ខ្សែ ភ្លើង។
ប្រភពដដែលខាងលេីបានលេីកឡេីងថា៖ «ទៅឱ្យបានសុខសម្លាញ់ បើមានជាតិក្រោយពិតចាំយើងជួបគ្នាទៀត រឿងដែលមិននឹកស្មាន»។ ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានឈ្មោះ អ៊ន់ ម៉ាប់ បានមានការរៀបរាប់ទាំងក្តីក្រៀមក្រំថា៖«គ្មានពាក្យអ្វីក្រៅពីពាក្យថាសោកស្តាយ ក្នុងនាមជាមិត្តភក្តិ ជាអ្នកជិតខាង ជាបង ជាមិត្តរួមជំនាន់ ជាអតិតមិត្តរួមអាជីពរកត្រីរកសត្វជាមួយគ្នា
ក៏ដូចជាមានអនុស្សាវរីយ៍ជាច្រើនដែលវាជាការចងចាំមិនអាចបំភ្លេចបាន ។ ជាមិត្តមួយថ្ងៃមិត្តមួយជីវិត តែពេលនេះត្រូវបែកគ្នារហូត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម