បងប្រុសទៅហើយ ទៅលែងមកវិញ ហេតុអីបានបងទៅអត់ប្រាប់ពួកខ្ញុំចឹងហាស៎ បងដាច់ចិត្តម៉េស
ខេត្តកណ្ដាល៖ ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ដែលមានឈ្មោះ សិលា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ស្ថិតនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Mīī Nëth ត្រូវជាប្អូនស្រីបានលេីកឡេីងថា៖«បងប្រុសទៅហើយ ទៅលែងមកវិញហើយ ហេតុអីបានបងទៅអត់ប្រាប់ពួកខ្ញុំចឹងហាស៎ បងដាច់ចិត្តម៉េស»។ ប្រភពពីមីងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Ei បានរៀបរាប់ថា៖«ស្រណោះណាស់ក្មួយអើយក្មួយ R.I.P ជាតិក្រោយកុំឲ្យអាយុខ្លីចឹងទៀតណាក្មួយ ការពិតនៅតែជាការពិត
ទោះពិបាកទទួលយកក៏ត្រូវតែទទួលយក ការបែកបាក់គ្នាដោយគ្មានថ្ងៃវិលជួបគ្នាវិញ វាពិតជាឈឺចាប់ណាស់(អ្វីដែលនៅសល់គឺសល់តែការចងចាំ) ស្រឡាញ់ក្មួយណាស់ សិលា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។