លឿនហួស ខ្ញុំពិតជាពិបាកទទួលយកណាស់ អ្នកគ្រូឆ្លាតហើយពូកែ ហេតុអីក៏ជួបរឿងបែបនេះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់នារីម្នាក់ដែលមានឈ្មោះ ឈួន ជីវ៉ា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Kem Vicheth បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«លឿនហួសខ្ញុំពិតជាពិបាកទទួលយកណាស់ អ្នកគ្រូឆ្លាតហើយពូកែ មិនពិបាកបង្រៀន មិនដែលមានបញ្ហាឲ្យខ្ញុំលំបាកឡើយ មនុស្សល្អហេតុអ្វីមិនអាចទទួលបានផលល្អ ខ្ញុំនឹងចងចាំរាល់អនុស្សាវរីយ៍ល្អៗមួយរយៈកន្លងមក ដែលបានធ្វើការជាមួយគ្នា សូមវិញ្ញាណក្ខន្ធអ្នកគ្រូទៅអោយបានស្ងប់សុខ»។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧និង១៥នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង ដែលបណ្តាលឲ្យនារី២នាក់បាន ស្លា ប់ បាត់ បង់ ជីវិត និងម្នាក់ទៀតរង របួ ស ធ្ងន់ បង្កឡើងដោយរថយន្តម៉ាកតូយូតាហ្វតធូន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE 2988 បើកបរដោយជនជាតិចិន ទៅបុ ក ម៉ូតូម៉ាកហុងដា ចំនួនពីរគ្រឿងដែលមានទិសដៅផ្ទុយគ្នាពីលិចទៅកើត ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោត តាមបណ្ដោយផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧- ១៧៨ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។