នៅក្មេងសោះមិនគួរណាចឹងទេ មានជាតិក្រោយសូមកុំឲ្យដូចជាតិនេះ ពេលវេលាដូចជាលឿនដល់ហើយ
នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះ Bong Thom បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិរាប់អានគ្នាដែលរូបនាងប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vat Sok Khy បានទទួលមរណភាព។
ប្រភពខាងលើបានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«នៅក្មេងសោះមិនគួរណាចឹងទេ មានជាតិក្រោយសូមកុំឲ្យដូចជាតិនេះ ពេលវេលាដូចជាលឿនដល់ហើយ សូមវិញ្ញាណក្ខន្ធសម្លាញ់បានទៅកាន់ឋានសុគតិភព»។
ជាមួយគ្នានេះ បេីយោងតាមការបញ្ជាក់ពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Sao Sary បានឲ្យដឹងថា រូបនាងមានជំងឺមហារីកក្រពះ ទេីបបណ្តាលឲ្យឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូតបែបនេះ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។