មនុស្សតែងតែធ្វើអោយមិត្តគ្រប់គ្នារីករាយ សើចសប្បាយ មិនចេះប្រកាន់ច្រើន មនុស្សល្អៗបែរមកជួបរឿងអកុសលបែបនេះទៅវិញ
នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Sok Nal CM បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិដែលរាប់អានគ្នា បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះ ធម្មជាតិ រន្ទះបាញ់។
ប្រភពខាងលើបានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«មនុស្សតែងតែធ្វើអោយមិត្តគ្រប់គ្នារីករាយ សើចសប្បាយ មិនចេះប្រកាន់ច្រើន មនុស្សល្អៗបែរមកជួបរឿងអកុសលបែបនេះ សូមឱ្យវិញ្ញាណក្ខន្ធឯងទៅកាន់ឋានសុគតិភព R.I.P»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។