វាលឿនពេក ខ្ញុំទទួលយកមិនបានទេ ជាតិក្រោយកុំឲ្យដូចជាតិនេះ សូមទៅឲ្យបានសុខណាបង
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីគ្រោះ ថ្នាក់ ចរាចរណ៍មួយ ដែលបានបណ្ដាលឲ្យបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Pov បានបាត់ បង់ ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជាមួយគ្នានេះ មហាជនជាច្រើនបានសម្ដែងនូវក្ដីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានឃេីញនូវទិដ្ឋភាពជាក់ស្តែងតាមរយៈឃ្លីបវីដេអូ ដែលបានបង្ហាញពេលជន រង គ្រោះ កំពុងបេីកបរម៉ូតូនៅលេីគន្លងផ្លូវរបស់ខ្លួន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងបានបេីកបរក្នុងទិសដៅបញ្រ្ចាសគ្នាដោយបានវ៉ាជែងរុឺម៉កមួយគ្រឿង ធ្វើឲ្យភាគីខាងម៉ូតូមានការវ៉ាក់អឺក៏បានរេចង្កូតដួ ល ចូលក្រោមរថយន្តតែម្តង។
ជាមួយគ្នានេះ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Bros Meng បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សោកស្ដាយណាស់សំលាញ់ មិនគួរណាឯងទៅចោលអញសោះ ឥឡូវឡានហ្នឹងគិតម៉េច ម៉ាអាចង្រៃបេីកបរគ្មានការយល់ដឹងពីច្បាប់ទំលាប់ គាត់នៅឆ្លៀតនិយាយថាម៉ូតូដួលខ្លួនឯងទៀត បងប្អូនគួរពិចារណាមេីល R.I.P ណាសំលាញ់»។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Pov Make Up បានលេីកឡេីងថា៖«វាលឿនពេកហើយបង ខ្ញុំទទួលយកមិនបានទេ ដំណឹងដ៏សែនអាក្រក់ ជាតិក្រោយកុំឲ្យដូចជាតិនេះបងទៅឲ្យបានសុខណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។