តោះមកស្តាប់ចម្លើយសារភាពជនដៃដល់ ដែលបានធ្វើសកម្មភាព រំ លោ.ភ ស.ម្លា.ប់ ជនរងគ្រោះ
មហាជនជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងករណីរំលោ ភ ស ម្លាប់ ទៅលេីក្មេងស្រីម្នាក់ឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ ដែលបានកេីតឡេីងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែល ជន រង គ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។
ជុំវិញករណីខាងលើ នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ជន ដៃ ដល់ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃចំការក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមជម្រាបបថា ជន ដៃ ដល់ រូបនេះមានឈ្មោះ ម៉ាប់ កំសត់ ហៅ អាលន អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជន រង គ្រោះ។ តាមចម្លើយបឋម ជន ដៃ ដល់ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំ លោ ភ និង ស ម្លាប់ ហើយយកទូរស័ព្ទជន រង គ្រោះទៅលក់នៅភ្នំពេញ បានតម្លៃ២០ម៉ឺនរៀល ក៏យកទៅទិញខោអាវ រួចហើយជិះឡានត្រឡប់មកស្រុកវិញ។