លឿនពេកហើយមិត្តអើយ សឹងតែមិនជឿថាវាទៅជាបែបនឹង ទៅអោយបានសុខណាមិត្ត
ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ream Thai Ler បានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកេីតឡេីងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងជាង៧យប់ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៧-២១៨ (ចំណោតអូរត្រាវ) សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ជាមួយគ្នានេះ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Vy Ny បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយមិត្តអើយ សឹងតែមិនជឿថាវាទៅជាបែបនឹង ទៅអោយបានសុខណាមិត្ត Ream Thai Ler R.I.P»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។