លឿនពេកហេីយ បងស្ទេីរតែមិនជឿរទេ ហេតុអីប្អូនអាយុខ្លីម៉េះប្អូនប្រុសបង សូមប្អូនទៅឲ្យបានសុខណា
គ្រោះថ្នាក់ចរាចរណ៍មួយ នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ra Vy ឲ្យបាត់ បង់ ជីវិតទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ តារាវឌ្ឈនា លក់ទូរស័ព្ទដៃទំនើប ត្រូវជាសាច់ញាតិបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖ «លឿនពេកហេីយប្អូនប្រុសបង បងស្ទេីរតែមិនជឿរទេហេតុអីប្អូនអាយុខ្លីម៉េះប្អូនប្រុសបង សូមប្អូនទៅឲ្យបានសុខណាប្អូនប្រុស មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះអី កាន់ទុក្ខប្អូនប្រុសជីដូនមួយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។