អូនធ្វើចិត្តអត់ទាន់បានទេ សូមបងទៅឲ្យសុខ ហើយជួយតាមថែរក្សាអូននិងកូនផងណាបងណា
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mala Love ដែលរូបគាត់ជាពលករធ្វើការនៅប្រទេសថៃ បានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ บุญ ลือ បានឲ្យដឹងថា៖«3562529182 ไทยพาณิชย์ ពិតជាលឿនមែនសម្លាញ់ យើងទើបជួបគ្នាថ្ងៃមុន ឯងទៅចោលគ្នាហើយ សូមសម្លាញ់ទៅឲ្យបានសុខណា មិត្តភក្កិខ្ញុំបានទទួលមរណភាពនៅថ្ងៃអាទិត្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ (បូជាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស៊ីច័ន្ទសមុតប្រាកាន ដោយសារគាំងបេះដូង។ បើបងប្អូនចង់ចូលរួមចូលបុណ្យ សូមចូលតាមរយៈលេខបញ្ជីខាងលើ»។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Mala Sagar បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«អូនធ្វើចិត្តអត់ទាន់បានទេបង ព្រោះពេលយប់អូនតែងលាបម្សៅអោយបងរាល់ថ្ងៃ គឺចង់អោយបងស្អាតបងល្អ អូនមិននឹកស្មានថាយប់ថ្ងៃអាទិត្យគឺជាថ្ងៃចុងក្រោយដែលអូនបាន
លាបម្សៅអោយបងទេ(សូមបងទៅឲ្យសុខណាបងណា ហើយជួយតាមថែរក្សាអូននិងកូនផងណាបងណា) (ប្តីខ្ញុំគាត់ដេ ក ស្លា ប់)»។