គ្រាន់តែឮដំណឹងភ្លាម បេះដូងចង់លោតចេញពីខ្លួន សូមវិញ្ញាណក្ខន្ធចែទៅកាន់ទីស្ងប់សុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោកស្រី ផាន់ រក្សា គ្រូចំណេះដឹងទូទៅនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ វេលាម៉ោង ២:០០ នាទីរសៀល ក្នុងជន្មាយុ ៤០ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Sopheak Nina បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានសរសេររៀបរាប់ឲ្យដឹងថា៖«គ្រាន់តែឮដំណឹងភ្លាម បេះដូងចង់លោតចេញពីខ្លួន លឿនពេកហើយចែ សូមវិញ្ញាណក្ខន្ធចែទៅកាន់ទីស្ងប់សុខ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធអ្នកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។