បងទទួលយកមិនបានទេប្អូនស្រី បងឈឺចុក ចាប់ ណាស់ លឿនពេកហើយ បងប្អូនខំប្រឹងណាស់តែជួយប្អូនមិនបាន
កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Heng Kimheang បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រលាញ់បានទទួលមរណភាព ដោយសារតែជំងឺកូវី.ដ ១៩។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា៖«បងទទួលយកមិនបានទេប្អូនស្រី បងឈឺចុក ចាប់ ណាស់ លឿនពេកហើយ បងប្អូនខំប្រឹងណាស់តែជួយប្អូនមិនបាន កាលបងនៅរៀនប្អូនខំប្រឹងជួយបង ឲ្យបងដឹងតែពីរៀន ពេលនេះប្អូនទៅចោលបងហើយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។