អ្នកណាយល់អារម្មណ៍មួយនេះ បន្ទាប់ពីទទួលដំណឹងមរណភាពឪពុករបស់ខ្លួន តារាសម្ដែងស្រី គៀត សុវណ្ណាឡាង ក៏បានបង្ហោះសារដ៏ក្តុ. ក ក្តួ. ល មួយឃ្លា អានហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់
កាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ កញ្ញា គៀត សុវណ្ណាឡាង បានមានទុក្ខជាទំងន់ ខណៈដែលលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាពក្នុងវ័យជាង ៥០ឆ្នាំ ដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នង ធ្វើឲ្យតារាសម្តែងស្រីរូបនេះ រួមទាំងក្រុមគ្រួសារ មានក្តីក្រៀមក្រំចិត្តជាខ្លាំង។
ក្នុងនោះដែរ បេីយោងតាមប្រភពអ្នកជិតដិតរាប់អានក្រុមគ្រួសារកញ្ញា គៀត សុវណ្ណាឡាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ramary Moung បានមានការបញ្ជាក់ឲ្យដឹងថា ឪពុករបស់នាងបានទទួលមរណភាពដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នង ដែលជាជំងឺចាស់មានរយៈពេលប្រមាណកន្លះឆ្នាំមកហេីយ។
បន្ទាប់ពីទទួលបានដំណឹងដ៏អកុសលនេះភ្លាម កញ្ញា គៀត សុវណ្ណាឡាង បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសារមួយឃ្លាថា៖«សម្លា ប់ ខ្ញុំទៅល្អជាង ខ្ញុំទទួលយកអត់បានទេ»។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។