ខ្ញុំស្ដាយកូនស្រីខ្ញុំណាស់ កូនស្រីខ្ញុំរៀនឆ្លាតណាស់បានចំណាត់ថ្នាក់ល្អរហូត ម៉ាក់ប៉ាខំចិញ្ចឹមកូនអស់ 13ឆ្នាំ មិនគួរណាកូនទៅចោលម៉ាក់ប៉ាសោះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោកស្រី ណាក់ សុភក្ត័ ដែលបាត់បង់កូនស្រីជាទីស្រលាញ់ ដោយបានទទួលមរណភាពដោយសារតែជំងឺរលាកស្រោមខួរ ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ស្រ្តីជាម្តាយបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ពីពេលនេះទៅ ម៉ាក់លែងបានអោបកូនទៀតហើយពេលកូនឈឺកូនចង់អោយម៉ាក់អោបកូន ហៅម៉ាក់ចូលក្នុងពេទ្យតែគេមិនឲ្យចូលម៉ាក់ឈឺចាប់ណាស់ តែពេលនេះកូនលែងឈឺហើយ កូនបានសុខហើយ ម៉ាក់សុំឲ្យកូនកើតជាតិថ្មីកុំឲ្យកូនអាយុខ្លីដូចជាតិនេះទៀត»។ ប្រភពដដែលរូបនេះបានបន្តទៀតថា៖«ខ្ញុំស្ដាយកូនស្រីខ្ញុំណាស់ កូនស្រីខ្ញុំរៀនឆ្លាតណាស់បានចំណាត់ថ្នាក់ល្អរហូត ម៉ាក់ប៉ាខំចិញ្ចឹមកូនអស់ 13ឆ្នាំ មិនគួរណាកូនទៅចោលម៉ាក់ប៉ាសោះ ម៉ាក់នឹកកូនស្រលាញ់កូនណាស់ពេលដេកកូនអោបម៉ាក់ថើបម៉ាក់រហូត តែអ្វីដែលម៉ាក់ស្ដាយនោះគឺដង្ហើមចុងក្រោយរបស់កូនៗចង់អោបម៉ាក់ស្រែកហៅម៉ាក់អោយចូលពេទ្យដើម្បីកូនអោប តែគេមិនអោយម៉ាក់ចូល មិនបានអោបកូនចុងក្រោយសោះ ពេលម៉ាក់បានអោបកូនៗលែងដឹងទៅហើយអោយម៉ាក់សុំទោសផងកូនពៅសំលាញ់ កូនទៅចោលម៉ាក់រហូតហើយ ម៉ាក់សូមឲ្យកូនស្រីទៅកើតទីដ៏ខ្ពង់ខ្ពស់ រៀនឲ្យពូកែកុំឲ្យមានរោគគាអ្វីមកបៀតបៀនអោយសោះ និងអាយុវែងកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ម៉ាក់ស្រលាញ់កូនៗនៅក្នុងបេះដូងជារៀងរហូត»។
ចំណែកប្រភពពីឪពុកក្មេងស្រីរូបនេះដែលមានឈ្មោះ Oem Nak បានសរសេរថា៖«កូនស្រីសម្លាញ់ ទៅចោលប៉ារហូតហេីយ សូមវិញ្ញាណខ័ណ្ឌកូនទៅកាន់ទីខ្ពង់ខ្ពស់ សូមជាតិក្រោយកូនមានអាយុវែង»។ ទន្ទឹមនឹងនេះ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។