សិល្បការិនីដ៏ឆ្នេីមមួយរូបនៃកម្ពុជា លោកជំទាវ កែវ មន្ថា បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខ លោកជំទាវ កែវ មន្ថា អតីតសិល្បការិនីខ្មែរបីជំនាន់ដែលបានទទួលអនិច្ចកម្មនៅម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោ គា ពា ធ។ នេះបើយោងតាមការបង្ហោះពីក្រុមព្រះសុរិយា នាព្រឹកមិញនេះ។
សូមជម្រាបថា លោកជំទាវ កែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នេីមមួយរូបនៃកម្ពុជា ដែលពោពេញដោយសមត្ថភាពទេពកោសល្យ និងស្នាដៃក្នុងវិស័យចម្រៀង និងភាពយន្ត។ ការបាត់បង់រូបលោកជំទាវ គឺជា បាត់ បង់ នូវ ធនធានដ៏កម្រមួយរូប ប្រចាំវិស័យសិល្បៈទី៧ និងវិស័យចម្រៀងនៃជាតិខ្មែរ។
សូមលំអោនកាយគោរព និងចូលរួមសំដែងនូវការសោកស្តាយជាពន់ពេក ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃ ស ព ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញា ណ ក្ខ ន្ធ លោកជំទាវ កែវ មន្ថា បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។