គូស្នេហ៍មួយគូដែលមានកំពស់ខុសគ្នាឆ្ងាយ បានចេញមុខនិយាយរៀបរាប់ពីប្រវត្តិស្នេហ៍អ្នកទាំង២ តាំងពីជាសង្សារ រហូតដល់បែកគ្នា មានសង្សារថ្មីរៀងៗខ្លួន ចុងក្រោយបែរជាមករៀបការជាមួយនឹងគ្នាវិញ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេីពិធីមង្គលការមួយ ដែលរៀបចំតូចតាច ក្នុងសម័យកាល កូវីដ១៩ ដោយកូនកំលោះ មានឈ្មោះ ឡុំ ឯក អាយុ១៩ឆ្នាំ ចំណែកឯកូនក្រមុំ មានឈ្មោះ ឌីន សុភា អាយុ២២ឆ្នាំ។ អ្វីដែលជាទីចាប់អារម្មណ៍សម្រាប់មហាជន ចំពោះពិធីមង្គលការនេះដែរ គឺដោយសារតែកូនកំលោះ មានកំពស់រហូតទៅដល់ 1.75cm ហេីយកូនក្រមុំវិញ គឺមានកំពស់ត្រឹមតែ 1.30cm តែប៉ុណ្ណោះ តែទោះជាយ៉ាងណាក្ដី បញ្ហាដ៏តូចតាចមួយនេះ គឺមិនមែនជាឧបសគ្គសម្រាប់អ្នកដែលមានក្ដីស្រលាញ់ ពិតប្រាកដនោះទេ។
ងាកមកចាប់អារម្មណ៍ នៅលេីគណនីហ្វេសប៊ុកកូនក្រមុំឯណោះវិញ ដែលគាត់មានអាខោនហ្វេសប៊ុកឈ្មោះ Phea Puy បានលេីកឡេីង នូវសំណេរមួយឃ្លា ដោយបានសរសេររៀបរាប់ថា៖”ផ្ដើមពីសង្សារក្លាយជាប្ដីប្រពន្ធ Sa Su Ke។ 2019 ពួកយើងបានផ្ដើមស្រលាញ់គ្នាជាសង្សារ រហូតពួកយើងក៏ស្រលាញ់គ្នាបានរយៈពេល ១ឆ្នាំ ហើយក៏បែកគ្នា! បែកគ្នាអស់រយៈពេល ៣ខែ ហើយក៏មានសង្សារថ្មីរៀងៗខ្លួន តែអារម្មណ៍ខ្ញុំ នៅតែនឹកគាត់រហូត ទោះនៅជាមួយអ្នកថ្មីក៏ដោយ រួចហើយពួកយើងក៏ត្រូវគ្នាវិញ ហើយគាត់ល្អជាងមុនច្រើន។ បន្ទាប់មកពួកយើងក៏បន្តស្រលាញ់គ្នារហូតរយៈពេលជិត ២ឆ្នាំ ហើយយើងក៏យល់ពីគ្នាកាន់តែច្រើន ចុះសម្រុងគ្នាច្រើន ទើបសម្រេចចិត្តថារស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ (ចង់និយាយថារៀបការដោយមិនបានត្រៀមទុកមុន) អរគុណប្ដីដែលមិនបោះបង់អូន ហើយតែងតែស្រលាញ់អូនរហូតមក”។