ឧកញ៉ា ឌួង ងៀប ចេញបកស្រាយខ្ទេចគ្មានសល់ ដែលប្រពន្ធចោទថាលោកមានស្រី នាំយកទ្រព្យសម្បត្តិរាប់លានដុល្លារចេញពីផ្ទះ និងបំបែកបំបាក់កូនប្រុស
កាលពីវេលាព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកជំទាវ ខុង លីសុីអាណា បានដេញតាមស្កាត់រថយន្តរបស់លោកឧកញ៉ា ឌួង ងៀប នៅតាមផ្លូវ បង្កឲ្យមានការឈ្លោះប្រកែកគ្នា និងមានការភ្ញាក់ផ្អើលពីមហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើន នៅមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
ក្នុងហេតុការណ៍នេះ លោកជំទាវ ខុង លីសុីអាណា ក៏បានធ្វើការរៀបរាប់អំពីរឿងរ៉ាវជាច្រើនក្នុងគ្រួសារប្រាប់ទៅកាន់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនលេីបណ្តាញសង្គមហ្វេសប៊ុកឲ្យបានដឹងផងដែរ ជុំវិញរឿងរ៉ាវដែលថាស្វាមីខ្លួនមានស្រីចុះចេញពីផ្ទះ នាំយកទ្រព្យសម្បត្តិរាប់លានដុល្លាធ្វេីឲ្យរូបគាត់ជាភរិយារងទុក្ខ និងបានបំបែកបំបាក់កូនប្រុសឲ្យបែកបាក់គ្រួសារក្លាយជាមនុស្សតែលតោល។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដែលកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គមនេះ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹកលោក មាស រិទ្ធី បានស្រង់សម្ដីបកស្រាយរបស់លោកឧកញ៉ា ឌួង ងៀប រៀបរាប់ប្រាប់ទៅកាន់មហាជន បន្ទាប់ពីរូបលោកបានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកឧកញ៉ា តាមរយៈទូរស័ព្ទ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម