អនិច្ចាណាស់ កូនសួររកម្តាយ មីងបានត្រឹមសម្រក់ទឹកភ្នែកនិយាយឆ្លើយតបទៅកាន់ក្មួយវិញថា
កាលពីពេលថ្មីនេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់ដែលមានឈ្មោះ Chanly Lemon បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិជាទីស្រលាញ់ដែលមានឈ្មោះ អោ ដាលីន បានទទួលមរណភាពនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥នឹង៤០នាទីល្ងាច។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«មីងម៉ាក់អូនកើតអី? ម៉ាក់មានកើតអីណា ចឹងម៉ាក់អូនគេងយូរមេស? ម៉ាក់ងងុយគេង ម៉េចម៉ាក់ដណ្ដប់ភួយច្រើនមេស? ម៉ាក់អូនរងារហ្នឹងណា មីងម៉ាក់អូនទៅនៅផ្ទះថ្មីមែន? បើម៉ាក់អត់កើតអីចឹងមីងយំធ្វើអី? មីងមិនសូវស្រួលខ្លួន បើមានជាតិក្រោយសុំកើតជាបងប្អូននឹងគ្នាទៀត ហើយសុំឲ្យខ្ញុំបានមើលថែផង»។
ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីសាច់ញាតិនៃ ស ព បានឲ្យដឹងថា ស្រ្តីរូបនេះបានទទួលរងនូវជំងឺប្រចាំកាយជាច្រើនមុខ ដោយមិនអាចតស៊ូទៅមុខទៀតបានព្រោះតែសភាជំងឺកាន់តែធ្ងន់ធ្ងរក៏បានទទួលអនិច្ចកម្ម បន្សល់កូននៅតូចឲ្យក្លាយជាក្មេងកំព្រា គួរឲ្យអាសូរខ្លាំងណាស់។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។