ក្រោយល្បីកក្រេីកពាក្យស្លោករបស់តារាចម្រៀង ខេមរៈ សិរីមន្ត ស្រាប់តែលោក ដួង សុខគា ក៏បានលេីកឡេីងចំៗថា
កាលពីពេលថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបលោកបានបង្កើតនូវពាក្យស្លោកមួយថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ» ខណៈពេលកំពុងធ្វើការ Live បង្ហាញពីគម្រោងនៃការលក់អចលនទ្រព្យរបស់ខ្លួន ហេីយពាក្យស្លោកនេះដែរ ក៏មានមតិមួយចំនួនបានធ្វើការគាំទ្រ និងមួយចំនួនទៀតបានរិះគន់ផងដែរ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍លេីគណនីហ្វេសប៊ុកលោក ដួង សុខគា ឯណេះវិញ ដោយលោកបានធ្វើការលេីកឡេីងថា៖«គាំទ្រពាក្យដាស់តឿនរបស់ប្អូនសេរីមន្ត គាត់និយាយមិនខុសទេ ស្តាប់ហើយគិតទើបដឹងថាត្រូវ វាជាការអប់រំមួយផ្នែកដល់យុវជន ហ៊ឺហាដោយសារលុយម៉ែឪគឺមិនរាប់ថាខ្លួនពូកែទេ ហ៊ឺហានឹងរបស់ទំនើបខុសបែប ក៏មិនល្អដែរ ផឹកស៊ីគ្រឿងញៀន ភ្លេចរៀនភ្លេចសូត្រ រហូតដើរបង្កើតភាពចលាចលក្នុងសង្គម កាន់តែលែងថ្លៃថ្នូរ ខូចឈ្មោះជាយុវជនបាត់ អ្វីដែលថ្លៃគឺ រៀនរស់ រៀនរក រៀនសន្សំ រៀនធ្វើអំពើល្អ លើកកិត្តិយសសង្គម។ ទ្រព្យរកបានដោយខ្លួនឯងរឿងអ្វីមិនល្អ? ទិញដីបង់រំលស់ទុកតាមគាត់ទៅមានអីខុស? ភូមិផ្កាត្រកួនបែបនៅសល់ខ្លះដែរ ទីតាំងល្អ ភូមិកម្សាន្តលម្ហែ»។
បន្ថែមទៀតនោះ លោក ដួង សុខគា ក៏បានបន្តទៀតថា៖«ពាក្យស្ទាវគឺសម្គាល់តែលើសត្វទើបនឹងពេញវ័យ។ ពាក្យហៅ《ស្ទាវ》នេះបើតាមពូមោកដឹងគេហៅប្រៀបធៀបចំអកឲ្យក្មេងៗដែលមិនតាមដោយការទូន្មានគឺ ច្រឡើស ប្រាសចាកសីលធម៌ ជាដើម។ ប៉ុន្តែឥឡូវយើងទៅជានាំគ្នាប្រើក្នុងន័យល្អទៅវិញ ពូមោកក៏មិនយល់ដែរ។ បើបងប្អូនថាមិនគប្បីប្រើ គឺយើងជួយពន្យល់ប្រាប់គ្នាកែទៅ ហើយឈប់ប្រើវាតទៅទៀត វាណាស់តែយុវជនខ្លួនឯងខ្លះហៅខ្លួនឯងស្ទាវដែរហ្នឹងណា៎ សូមកុំខឹងខ្ញុំណាបងប្អូន យើងជជែកគ្នាព្រោះចង់ឲ្យល្អ ផុសផុល មានប្រយោជន៍ ឥតគួរខឹងគ្នាទេ សូមទោសផងបងប្អូន ខ្ញុំសង្ឃឹមថា បងប្អូននឹងយល់មិនខាន។ ចេញពីទឹកចិត្តស្រលាញ់ ពូមោក»។