ប៉ាហត់ហេីយប៉ាសម្រាកចុះណា កូនមិនអីទេកូនរឹងមាំណាស់ កូនសុំទោសរាល់កំហុសដែលកូនធ្លាប់ខុស
នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Nhā Rōlīx បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលឪពុកជាទីស្រលាញ់បានទទួលមរណភាព ដោយសារតែជំងឺលេីសឈាមដាច់សរសៃខួរក្បាល។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារលឿនបែបនេះ។
ក្នុងនោះដែរ ប្រភពខាងលេីបានបង្ហោះសារថា៖«ប៉ាហត់ហេីយប៉ាសម្រាកចុះណា កូនមិនអីទេកូនរឹងមាំណាស់ កូនសុំទោសរាល់កំហុសដែលកូនធ្លាប់ខុស កូនមិនទាន់នឹងបានសងគុណផងប៉ាទៅចោលកូនបាត់ ប៉ាចិត្តដាច់ម្លេះ កូនរៀនជិតចប់ហេីយប៉ាអត់ទាន់ឃេីញកូនជោគជ័យផងម៉េចក៏ប៉ាមិននៅមេីលកូនសិន កូនចង់គេងអោបប៉ា កូនចង់លេងក្បាលពោះប៉ាហ៎ ប៉ាដឹងហេីយតា៎ម៉េចក៏ទៅលឿនមេស កូនពិបាកនឹងទទួលយកណាស់លឿនពេកហេីយប៉ា»។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Bopha Seng បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ប្ដីខ្ញុំគាត់ទៅចោលខ្ញុំហេីយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។