ពិតជាលឿនពេកហេីយ សឹងមិនចង់ជឿ សូមវិញ្ញាណប្អូនថ្លៃទៅកាន់សុគតិភពចុះណា
កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Xiao Pig បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីម្នាក់ត្រូវជាប្អូនថ្លៃបានទទួលមរណភាពចាកឆ្ងាយពីក្រុមគ្រួសារជារៀងរហូត។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«R.i.p ប្អូនថ្លៃបង ហេីយក៏សុំទោសដែលមិនទៅចូលរួមបុណ្យ ស ព ព្រោះរវល់កាងារ ពិតជាលឿនពេកហេីយ Phii សឹងមិនចង់ជឿ សូមវិញ្ញាណប្អូនថ្លៃទៅកាន់សុគតិភពចុះណា»។ ប្រភពពីមិត្តភ័ក្ដិដែលមានឈ្មោះ Åvii Żå បានរៀបរាប់ថា៖«Phii អេីយមិចក៏ឯងទៅជាចឹង យេីងគ្រាន់តែលឺដំណឹងភ្លាម យេីងចង់ស្ទះខ្យល់ហេីយ ទេីបតែនិយាយគ្នារួចធ្វេីចិត្តមិនបានវានៅស្រស់ៗពេក ឯងហត់ហេីយ ឯងសម្រាកចុះ R.I.P phii my best friends»។
ក្នុងនោះដែរ បេីតាមការបញ្ជាក់បឋមពីសាច់ញាតិនៃ ស ព បានឲ្យដឹងថា រូបនាងបានកេីតជំងឺខាន់ស្លាក់ ដែលត្រឹមតែរយៈពេល ២ ទៅ៣ថ្ងៃប៉ុណ្ណោះ ក៏បានទទួលអនិច្ចកម្ម ពិតជាលឿនខ្លាំងណាស់។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។