បងស្លុតចិត្តណាស់ ម៉េចក៏ចឹង បងជូនពរឲ្យទៅបានសុខ ជាតិក្រោយកុំឲ្យប្អូនដូចជាតិនេះទៀត
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Fan DS (សាន លីនី) បានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ជាមួយគ្នានេះ ប្រភពពីបងស្រីជាមិត្តរាប់អានគ្នាដែលមានគណនីហ្វេសប៊ុកឈ្មោះ Kon Cat Mev Mev បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«កាលបងនៅលក់នំបុ័ងសាច់ មកទិញសុំថែមប័រ បងខ្ញុំចូលចិត្តសាច់ ថែមសាច់អោយច្រើនផង ឃើញបងចេញពីរៀនដើរទៅផ្ទះប្អូនជូនបងទៅ បងស្លុតចិត្តណាស់ឌីនី ម៉េចក៏ចឹង បងជូនពរអោយទៅបានសុខ ជាតិក្រោយអោយប្អូនកុំឲ្យដូចជាតិនេះទៀត រឹងមាំណា Ma Mo»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។