សូមចូលរួមរំលែកទុក្ខផង តារាសម្តែងស្រី គៀត សុវណ្ណាឡាង កំពុងជួបទុក្ខធំ ខណៈឪពុកជាទីស្រឡាញ់បានទទួលមរណភាព ដោយសារតែ
កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ តារាសម្តែង គៀត សុវណ្ណាឡាង បានមានទុក្ខជាទំងន់ ខណៈដែលលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាព ធ្វើឲ្យតារាសម្តែងស្រីរូបនេះ រួមទាំងក្រុមគ្រួសារ មានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។ ក្នុងនោះដែរ បេីយោងតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកឈ្មោះ Ramary Moung បានមានការរៀបរាប់ឲ្យដឹងថា៖
«ខ្ញុំបានថតរូប២សន្លឹកនេះដោយផ្ទាល់នៅចុងឆ្នាំ២០១៩ កាលនោះខ្ញុំបានអញ្ជើញលោកពូនិងគ្រួសារញាំស៊ុបជុំគ្នា។ ពូបាននិយាយទៅអូនឡាងថា កូនស្រីរវល់ទៅថតកុនបាត់ៗចង់ភ្លេចមុខកូន អាណិតកូនណាស់ មកប៉ាអោបបន្តិចមើលគាត់ស្រក់ទឹកភ្នែក និយាយថាស្រឡាញ់កូនណាស់ អាណិតកូនណាស់ ជាកូនបងគេ ជួយគ្រួសារនិងប្អូនប្រុសទាំង៣។
ខ្ញុំពិតជាសោកស្តាយដែលខ្ញុំមិនបានទៅសួរសុខទុក្ខលោកពូដោយផ្ទាល់ក្នុងរយះពេលចុងក្រោយនេះ សូមលោកពូបានសំរាកនៅឋានរបមសុខ R.I.P លោកពូ ត្រូវតែរឹងមាំឡើងប្អូនស្រីណាឡាង ដើម្បីអ្នកម្តាយប្អូននិងប្អូនប្រុសទាំង៣ Sovan Nalang»។ ប្រភពដដែលខាងលេីក៏បានបញ្ជាក់ឲ្យដឹងថា ឪពុកតារាសម្ដែងស្រីរូបនេះបានទទួលមរណភាពដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នង ដែលជាជំងឺចាស់។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់លោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។