រយៈពេលត្រឹម ១ខែ ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ២នាក់ ថ្ងៃនេះជាថ្ងៃខួបកំណើតភរិយា ប្តីបានត្រឹមសម្លឹងមេីលរូបថត ហើយពោលពាក្យថា
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sithon Ngan បានមានក្តីរន្ធត់ចិត្ត និងឈឺចាប់ជាខ្លាំង ខណៈដែលភរិយាជាទីស្រឡាញ់ឈ្មោះ សៀង ស្រីប៉ុច បានទទួលមរណភាពកាលពីមួយខែមុន ក្រោយពេលសម្រាលកូនរួច ហេីយកាន់តែសង្វេគបំផុតនោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះកូនជាទីស្រឡាញ់ក៏ត្រូវបានលាចាកលោកម្នាក់ទៀត ពិតជាគួរឲ្យអាសូរណាស់។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរសជាប្តីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«រីករាយថ្ងៃកំណើត ឧត្តមភរិយារបស់បង ឆ្នាំនេះមិនដូចឆ្នាំមុនទេអូនអើយ ពេលនេះនៅសល់តែរូបថត និងសំឡេង បាត់រូបពិតសំឡេងពិតអូនហើយ បងសែនស្រណោះ អាល័យអូនណាស់ ប្រពន្ធអើយ ធ្លាប់តែថ្ងៃនេះជាថ្ងៃដែលពួកយើងសើចសប្បាយ តែថ្ងៃនេះពេលនេះជាថ្ងៃដែលទឹកភ្នែកបងហូរ ដោយបាត់ស្នាមញញឹមរបស់អូន បងសូមឧទ្ទិសកុសលផលបុណ្យទាំងប៉ុន្មាដែលបងបានធ្វើសូមឲ្យបានទៅដល់អូនរួចចាកទុក្ខ ជួបតែសេចក្ដី និងបានទៅកាន់សុគតិភព។
ហើយអូនកុំបារម្មណ៍ពីបង បងចេះមើលថែខ្លួនឯងហើយ ប្ដីអូនជាបុរសម្នាក់ដែលរឹងមាំដូចអូនធ្លាប់សរសើរបងចឹង អូនទុកចិត្តបងចុះ បងនឹងខំឧ្ទិសកុសលផលបុណ្យឲ្យដល់អូន និងកូនយើង ម្ដេចអូនឆាប់ទៅចោលបងចឹង ចុះយើងធ្លាប់សន្យានឹងគ្នាថា ចាំមើលភាពជោគជ័យរបស់ពួកយើងហ៎ អូនភ្លេចហើយមែន ០៧.១១.១៩៩៨ កំណើត ០៧.១០.២០២១ មរណៈ ០៧.១១.២០២១ គម្រប់២៣ឆ្នាំ»។