ពិភពលោកនេះ ពិតជាអយុតិ្តធម៏ពេកហើយសម្រាប់មនុស្សល្អ សូមប្អូនទៅឲ្យបានសេចក្ដីសុខ
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារតែជំងឺកូវី ដ ១៩។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ជាមួយគ្នានេះ ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Li Horng បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយប្អូនប្រុស បងពិតជាសោកស្តាយខ្លាំងណាស់ ពិតជាពិបាកទទួលយកការពិតណាស់ សូមឲ្យប្អូនទៅកាន់សុគតិភពសូមឲ្យជាតិក្រោយប្អូនអាយុវែងកុំអោយដូចជាតិនេះ(ពិភពលោកពិតជាអយុតិ្តធម៏ពេកហើយមនុស្សល្អ)»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។