ប្អូនទៅលឿនម៉េស បងធ្វើចិត្តមិនទាន់បានទេ ថ្ងៃនេះជួបមុខប្អូនជាលើកចុងក្រោយ សូមទៅឱ្យបានសេចក្ដីសុខ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lást Smile បានបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ត្រឹមមួយពព្រិចភ្នែក ទាំងដែលមិនមានជំងឺអ្វីទាល់តែសោះ បែរជាព្រឹកឡេីងក៏ប្រទះឃេីញគេងស្លា ប់ទៅវិញ។ ចំពោះមូលហេតុយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីក្រុមគ្រួសារ ស ព នៅឡេីយនោះទេ។
ក្នុងនោះដែរ ប្រភពខាងលេីត្រូវជាបងស្រីបានរៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ថ្ងៃនេះ ខ្ញុំមានទុកជាទំងន់ ព្រោះប្អូនប្រុសជាទីស្រលាញ់របស់ខ្ញុំបានទៅចោលខ្ញុំហើយ សូមឱ្យប្អូនទៅបានសេចក្ដីសុខ បើមានជាតិក្រោយមែន កុំឱ្យដូចជាតិនេះទៀត អាយុវែងជាងនេះ នៅជាមួយម៉ាក់ប៉ាបងប្អូនបានយូរជាងនេះ ប្អូនទៅលឿនម៉េស ខ្ញុំធ្វើចិត្តមិនទាន់បានទេ ថ្ងៃនេះខ្ញុំជួបមុខប្អូនលើកចុងក្រោយមុនឡើងផ្ទះថ្មី ទៅឱ្យបានសេចក្ដីសុខណាប្អូនប្រុស»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។