បងប្អូនល្អ វាលឿនពេកហើយ មិនគួរណាឯងទៅមិនលាមួយម៉ាត់បែបនេះសោះ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ តុក បូរើន ភេទប្រុស អាយុ ២២ឆ្នាំ ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Brö Thêt Šłot ត្រូវជាមិត្តភ័ក្ដិបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«R.I.P បងប្អូនល្អវាលឿនពេកហើយ មិនគួរណាឯងទៅមិនលាមួយម៉ាត់»។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូប៉ះជាមួយរម៉កបណ្ដាលឲ្យមនុស្សដែលបេីកបរម៉ូតូធ្លាក់ចូលក្រោមឡានបែន កិ ន ស្លា. ប់ បាត់ បង់ ជីវិត ដែលហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ41 គីឡូលេខ(5-6) ស្ថិតនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។