បេីមានជាតិក្រោយ សូមឲ្យប្អូនអាយុវែង និងបានរស់នៅជាមួយគូជីវិតរហូតដល់ចាស់កោងខ្នង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលបានបាត់ បង់ កូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Vichheka Chhay ត្រូវជាបងស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«លឿនពេកហេីយ video call ស្រស់ៗ បបួលបងប្អូនជុំគ្នាដេីរលេង ខ្ញុំមានអារម្មណ៍ថាក្តុកក្តួលស្ទេីតែមិនជឿ ទទួលយកមិនបានទេ
សូមដួងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់ សុគតិភព និងទីស្ងប់សុខផងចុះ បេីមានជាតិក្រោយសូមឲ្យប្អូនអាយុវែងបានរស់នៅជាមួយគូជីវិតរហូតដល់ចាស់កោងខ្នង May Soul Rest In Peace BroRoth ដាច់ចិត្តហួសទៅចោលមនុស្សជាទីស្រលាញ់លឿនពេកត្រៀមចិត្តមិនទាន់ 04/11/2021»។