សម្រាលបានកូនភ្លោះរួច ម្តាយក៏លាចាកលោក បន្សល់ទុកកូនតូច២នាក់ឲ្យនៅកំព្រាទាំងមិនទាន់បានស្គាល់មុខម្តាយ
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្រ្តីម្នាក់បានទទួលមរណភាព ដោយសារតែមានបញ្ហាក្រោយពេលសម្រាលបានកូនភ្លោះ។ ដំណឹងធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង ដែលបាត់បង់សមាជិកក្រុមគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីមិត្តភ័ក្ដិ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sem Piasl បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«គ្រប់យ៉ាងបានត្រឹមការចងចាំ សូមទៅឲ្យបានសុខណាប្អូនស្រី ទោះជាមិនជាប់សាច់ឈាមនឹងគ្នាតែដឹងដំណឹងនេះហើយមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ សូមទៅឲ្យបានសុខណា គាត់សម្រាលកូន»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។