រន្ធត់ណាស់ មនុស្សចំនួន ៧នាក់ ដែលជាសាច់ញាតិ បងប្អូននឹងគ្នា បានស្លា ប់ បាត់ បង់ ជីវិតទាំងអស់
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី មានករណីរថយន្តក្រឡា ប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៣-៩៤ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លា ប់អ្នកនៅក្នុងរថយន្តចំនួន៧នាក់(ស្រី៣នាក់) ។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបង្ហោះនៅល្ងាចថ្ងៃកេីតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួប គ្រោះ ថ្នាក់ខាងលើម៉ាក TOYOTA CAMRY ប្រភេទលក្ខណៈគ្រួសារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 2A-1452 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបានបែក កង់មុខផ្នែកខាងស្តាំ ធ្វើឱ្យរថយន្តរេ ច ង្កូត ធ្លាក់ចូលក្នុងប្រឡាយទឹកផ្នែកខាងស្តាំនៃផ្លូវ
បណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តស្លា ប់ ចំនួន០៧នាក់(ស្រី០៣នាក់) ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ដើម្បីស្វែងរកសាច់ញាតិសាក ស ព ។ ជាមួយគ្នានេះ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធ ជន រង គ្រោះ ដែលស្លា ប់ ក្នុងហេតុការណ៍នេះ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។