បងអើយលឿនពេកហើយ ធ្លាប់តែឃើញគេ ពេលនេះចំបងប្អូនខ្លួនឯង សល់តែ1ខែទៀតបងមកលេងផ្ទះមេចក៏ធ្វើមិនបាន
នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីផេកហ្វេសប៊ុកឈ្មោះ “Meng Costa Page បំណងល្អពីខ្ញុំ” បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈពលករខ្មែរម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង។ ដំណឹងនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ ប្រភពខាងលើនេះបានមានការបញ្ជាក់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា៖«ដំណឹងក្រៀមក្រំ ពលករខ្មែរម្នាក់ទៀតហេីយ បានដេ ក ស្លា ប់ ដោយសារគាំងបេះដូង នៅតំបន់ហ្វាសុង កាលម្សិលមិញ (០២.១១.២១) ទេីបចាប់ផ្តេីមចូលខែត្រជាក់ ពលករខ្មែរ២នាក់ហេីយ បានបាត់ បង់ ជីវិត ។ ព័ត៌មានបន្ថែមនឹងជម្រាបជូនបន្ត»។
ប្រភពពីប្អូនថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Konthea Smile បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងអើយលឿនពេកហើយ ធ្លាប់តែលឺធ្លាប់តែឃើញគេ ពេលនេះចំបងប្អូនខ្លួនឯង សល់តែ1ខែទៀតបងមកលេងផ្ទះមេចក៏ធ្វើមិនបាន សូមអោយជាតិក្រោយបងមានអាយុវែង ជុំគ្រួសារកុំអោយដូចជាតិនេះ»។