មិត្តភក្ដិរបស់ក្មួយបានមកជូនដំណើរក្មួយហើយ សូមកុំមានការនឹកអាល័យអី លារហូតហើយក្មួយ
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវតីម្នាក់ ដែលប្អូនស្រីបានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេងដោយបានជួបឧប្បត្តិហេតុដួលម៉ូតូកាលពីពេលថ្មីៗនេះ។ ដំណឹងនេះធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Chea Chanheng ដែលត្រូវជាសាច់ញាតិបានសរសេររៀបរាប់ទាំងក្តីក្ដុកក្ដួលចិត្តជាខ្លាំង ដោយមានខ្លឹមសារថា៖«សូមក្មួយទៅឲ្យបានសុខ មិត្តភក្ដិរបស់ក្មួយបានមកជូនដំណើរក្មួយហើយ សូមកុំមានការនឹកអាល័យអី លារហូតហើយក្មួយ ចាប់ពីពេលនេះទៅពូនឹងព្យាយាមកាត់ចិត្ត ហើយពេលនឹកក្មួយ ពូមានរូបថតមើលហើយ។
សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ក្មួយបានទៅដល់ឋានបរមសុខ។ បើមានជាតិក្រោយពិត សូមឲ្យយើងមាននិស្ស័យក្លាយជាពូ និងក្មួយទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។