សង្វេគណាស់ សល់៣ថ្ងៃប្រលងឆមាស ក្មេងប្រុសម្នាក់ដាច់ចិត្តចង. ក ស.ម្លា. ប់ ខ្លួន ព្រោះតែមូលហេតុ
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Sarim Chhun បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលក្មេងប្រុសម្នាក់បានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើអត្តឃាតចង.ក សម្លា ប់។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាប្អូនប្រុសគិតខ្លីបែបនេះសោះ។
ក្នុងនោះដែរ ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«សល់៣ថ្ងៃប្រលងឆមាស ដាច់ចិត្តចងកសម្លា ប់ ខ្លួន ព្រោះដឹងថាមិនអាចយកចំណាត់ថ្នាក់ល្អបាន។ ឪពុកម្តាយអាណិតស្រណោះកូនស្ទើរក្ស័យដោយមិននឹកស្មានថាកូនជាទីស្រឡាញ់គិតខ្លីយ៉ាងដូច្នេះ»។ ប្រភពដដែលរូបនេះបានបន្តទៀតថា៖
«ស្តាយណាស់បើបងមកលឿនប្រហែលជាប្អូនមិនស្លាប់ទេ តែពេលនោះម៉ូតូធូរ គឺបងត្រូវចំណាយពេលយូរបន្តិចដើម្បីទៅបូមកង់ម៉ូតូនៅទីឆ្ងាយ ពេលមកដល់ផ្ទះមិនបានដឹងថាមានអ្វីកើតឡើងទេ តែឆ្ងល់ណាស់ហេតុអីប្អូនមិនហូបបាយ ដែលបានទិញទុកឲ្យ ស្រាប់តែរំពេចនោះ ខ្ញុំបានជួបហេតុការណ៍ដ៏ភ័យរន្ធត់ តក់ស្លុតយ៉ាងក្រៃលែង ហើយខ្ញុំរត់ឡើងដើមឈើដើម្បីស្រាយចំណង និងដាក់ប្អូនចុះមកពីដើមឈើ ខ្ញុំភ័យ ខ្ញុំស្រែកទាំងតក់ស្លុតរន្ធត់ក្រៃលែង តែអ្វីៗបានហួសអស់ទៅហើយ សល់តែសំលេងសោកសៅ និងក្តីអាណិតស្រណោះតែប៉ុណ្ណោះ។ ខ្ញុំបានលឺក្មួយរៀបរាប់រឿងនេះខ្ញុំអាណិតក្មួយណាស់ ហើយនេះជា Video នៃរឿងទាំងនេះ។