បងទៅលេីកនេះ ទៅគ្មានថ្ងៃត្រលប់មកវិញទេ គឺទៅជារៀងរហូត បងទៅឲ្យបានសុខណាប្តីសម្លាញ់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bro Tak ដែលបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺរលាកសួត។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ នារីជាប្រពន្ធបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងទៅលេីកនេះ ទៅគ្មានថ្ងៃត្រលប់មកវិញទេ គឺទៅជារៀងរហូត បងទៅឲ្យបានសុខណាប្តីសម្លាញ់ បេីមានជាតិក្រោយ អូនសុំធ្វេីជាប្រពន្ធបងទៀត សូមឲ្យជាតិណាៗ កុំឲ្យបងអាយុខ្លីចឹងទៀត អូនស្រលាញ់បង»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Sa Vi បានរៀបរាប់ឱ្យដឹងថា៖«យើងហូបបាយជុំគ្នាយើងរៀនថ្នាក់ជាមួយគ្នា នៅវត្តជាមួយគ្នា(វត្តសង្កែ) ឯងតែងតែសួរគ្នាថាហែងមានប្រាក់ទៅរៀនអត់ ហែងស៊ីបាយឫនៅ មកស៊ីបាយ ម្ហូបតិចតួចឯងចាំហូបជុំគ្នា អនុស្សាវរីយ៍ជាមួយនឹងទឹកចិត្តរបស់សម្លាញ់នៅដក់ជាប់ចិត្តគ្នារហូត សម្លាញ់អើយសម្លាញ់ ជាតិក្រោយខាងជាតិមុខកុំឲ្យអាយុខ្លីដូចជាតិនេះណាសម្លាញ់ សូមអោយវិញ្ញាណក្ខន្ធសម្លាញ់ទៅកាន់សុខគតិភព Bro Tak»។