គ្នាមិនដឹងត្រូវនិយាយឬក៏ស្ដីបន្ទោសឯងបែបណាទេ ហេតុអីក៏ឯងមិនគិតអ្វីឱ្យវែងឆ្ងាយ សូម្បីតែនិយាយពាក្យលាមួយមាត់ក៏គ្មាន
នារសៀលថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Pa Mutita បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិជាទីស្រឡាញ់របស់ខ្លួនបានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើអត្តឃាតចង.ក សម្លា ប់ ខ្លួន ឯចំពោះមូលហេតុនៃដេីមចមដែលធ្វើឲ្យរូបគាត់បានសម្រេចចិត្តគិតខ្លីបែបនេះនៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡេីយនោះទេ។
ក្នុងនោះដែរ ប្រភពខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«គ្នាមិនដឹងត្រូវនិយាយឬក៏ស្ដីបន្ទោសឯងបែបណាទេ ហេតុអីក៏ឯងមិនគិតអ្វីឱ្យវែងឆ្ងាយ គ្នាធ្លាប់ប្រាប់ហេីយថាពួកយេីងជាសម្លាញ់នឹងគ្នាមានស៉ីអត់ស៉ីជាមួយគ្នា ធ្វេីអីតែងតែសួរនាំគ្នារហូត ចុះហេតុអីលេីកនេះសូម្បីតែនិយាយពាក្យលាមួយមាត់ក៏គ្មាន ឯងគិតថាសមណាស់មែនទេ?»
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។