មានតែពីរនាក់ម្ដាយកូន ឥឡូវកូនស្រីក៏លាចាកលោកទៀត ឯម្តាយស្ទើរឆ្កួតពេលបាត់ បង់ កូន
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់ប្អូនស្រីម្នាក់ដែលបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺឈាមរាវ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Narin Nun ត្រូវជាមីង បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«សូមក្មួយទៅឲ្យបានសុខចុះ ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណា (មានតែពីរនាក់ម្ដាយកូន ឯម្ដាយស្ទេីឆ្កួតពេលបាត់ បង់ កូន) ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។