តារាចម្រៀង ខេម បានបង្ហោះសាររំជួលចិត្តមួយឃ្លា ក្រោយទទួលបានដំណឹង Idol របស់ខ្លួន លោក Na Khom កំពូលតារាកំប្លែងថៃ បានទទួលមរណភាព
ទស្សនិកជនដែលនិយមរឿងថៃ ច្បាស់ជាស្គាល់តារាកំប្លែង ភាពយន្ត និងកម្មវិធីទូរទស្សន៍នានា អស់រយៈពេលជិត ៥០ឆ្នាំ មកហេីយ នោះគឺ លោក ណាខុម ឈួនឈឿន ដោយគាត់តែងតែផ្តល់សំណេីចជូនទស្សនិកជនមិនចេះរីងស្ងួត ប៉ុន្ដែកាលពីព្រឹកមិញនេះ វេលាម៉ោង ៧៖៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រូបលោក គឺបានទទួលមរណភាពហេីយ គឺដោយសារតែ ជំ ងឺ កូ.វី.ដ ១៩។
ដោយឡែក នៅថ្ងៃដដែល នាវេលាម៉ោង ៣រសៀល ស.ព របស់លោក ណាខុម ឈួនឈឿន ត្រូវបានក្រុមគ្រូពេទ្យជួយដឹកយកមកតម្កល់ក្នុងវត្ត និងបានរៀបចំលេីកដាក់នៅលេីមេរុ ដេីម្បីរៀបចំបូជា ស.ព តែម្ដង ព្រោះថា ស.ព អ្នកដែលបានស្លា.ប់ ដោយសារតែ វី.រុ.ស កូ.វី.ដ ១៩ គឺមិនអាចទុកបានយូរនោះឡេីយ។ ក្នុងពិធីឈួលភ្លេី.ង បូជា ស.ព នេះដែរ គឺមានសមាជិកគ្រួសារលោក ណាខុម តែពីរនាក់ប៉ុណ្ណោះ ដែលនៅរៀបចំ ព្រោះថាបងប្អូនផ្សេងទៀត របស់លោក ណាខុម កំពុងតែជាប់ធ្វេីចត្តាឡីស័ក និងភរិយាកំពុងសម្រាកព្យាបាល ជំ ងឺ កូ.វី.ដ ១៩ នៅឯមន្ទីរពេទ្យ។
យ៉ាងណាមិញ នៅលេីគណនីហ្វេសប៊ុកផេករបស់លោក ខេម ឯណោះវិញ ក្រោយទទួលបានដំណឹងមរណភាពរបស់លោក ណាខុម ឈួនឈឿន ភ្លាម គាត់ក៏បានបង្ហោះសារមួយឃ្លា ដោយសម្ដែងពីអារម្មណ៍ដ៏រំជួលចិត្ត ដោយបានសរសេររៀបរាប់ថា៖”ពិតជាសោកស្តាយណាស់ R.I.P ខ្ញុំក៏ជាហ្វេនរបស់គាត់ម្នាក់ដែរ (អ្នកប្រដាល់មិនដែលឈ្នះ) កូវីដ១៩ ឯងសា.ហា.វ ពេកហើយ សូមបងប្អូនប្រុងប្រយ័ត្ន R.I.P ខ្ញុំសូមចូលរួមរំលែកទុក្ខផង”។