លឿនពេកហើយប៉ា កូនទទួលយកមិនបានទេ សូមប៉ាទៅឪ្យបានសុខទៅកាន់ទីស្ងប់ស្ងាត់ផងចុះ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតលោកពូម្នាក់ ដោយបន្សល់ទុកនូវក្តីសោកសៅជាទីបំផុតដល់សាច់ញាតិក្រុមគ្រួសារ ជាពិសេសកូនៗពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលបាត់ បង់ ឪពុកជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Lin Lin ត្រូវជាកូនស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«លឿនពេកហើយប៉ា កូនទទួលយកមិនបានទេ សូមប៉ាទៅឱ្យបានសុខទៅកាន់ទីស្ងប់ស្ងាត់ផងចុះ»។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង១៥នាទីព្រឹក បងនៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ក្នុងនោះ មនុស្សចំនួន៥នាក់បានស្លា ប់ និងម្នាក់ទៀតរង រ បួ សធ្ង ន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុ ក រថយន្ត។