មុនទទួលអនិច្ចកម្ម បុរសជាប្តីបានសរសេរកំណត់ហេតុទុកមិនហ៊ានប្រាប់គ្រួសារ ដល់ពេលបានឃេីញអ្វីៗហួសពេលអស់
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលបុរសម្នាក់មានឈ្មោះ សែត ថាន់ ជាពលករធ្វើការនៅប្រទេសថៃ បានទទួលមរណភាពដោយសារតែគាំងបេះដូង ខណៈដែលនារីជាប្រពន្ធធ្វើការនៅប្រទេសម៉ាឡេស៊ី បានត្រឹមសម្រក់ទឹកភ្នែកពីចម្ងាយមិនអាចធ្វើអ្វីបាន ពិតជាគួរឲ្យសង្វេគណាស់។
នារីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Dah Wan Love បានសរសេររៀបរាប់ឲ្យដឹងថា៖«ទើបនឹងឃើញសៀវភៅកំណត់ហេតុរបស់បងថាបងមានជំងឺបេះដូងយូរមកហើយ ហេតុអ្វីបងមិនប្រាប់គ្រួសារឲ្យដឹងហេតុអ្វីបងលាក់ទុកតែម្នាក់ឯង តើបងពិបាកយ៉ាងណាទៅប្តីសំឡាញ់ ពេលអូនឃើញបងទៅពេទ្យអូនខំសួរបងថាបងឈឺអី ទោះសួរយ៉ាងណាក៏បងមិនប្រាប់ ហេតុអ្វីបងបៀមទុក្ខក្រៀមក្រំតែម្នាក់ឯង ហេតុអ្វីបងមិនប្រាប់អូនឲ្យដឹងបងអើយបង ប្តីសំឡាញ់ចិត្តអូនសូមអោយវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ កើតជាតិណាៗសូមកុំឲ្យបងអាយុខ្លីដូចជាតិនេះ មនុស្សល្អរបស់អូនអើយ ឱ្យអូនសូមអភ័យទោសផងណាបង ដែលអូនមិនបានជូនដំណើរបងជាលើកចុងក្រោយ
ព្រោះតែយើងនៅឆ្ងាយគ្នា តែអូននឹងចុះទៅខ្មែរធ្វើបុណ្យអោយបងណាបងណា ហេតុអ្វីបងមិននៅចាំអូនសិន ហេតុអ្វីបានជាបងដាច់ចិត្តទៅចោលអូនទាំងដែលយើងសន្យាជួបគ្នាខែ១២ ឆ្នាំ២០២១នេះ បងអើយបងស្លា ប់ ទាំងបិទភ្នែកមិនជិត បងប្រាប់ថាបងស្រលាញ់ប្រពន្ធណាស់ បងនឹកប្រពន្ធណាស់ បងតែងតែប្រាប់អូនរាល់ពេលដែលបងខលមកអូន អូននៅតែមិនទាន់ជឿថាបងទៅចោលអូនទេ ខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលបានខមិនផ្តល់កំលាំងចិត្តឲ្យខ្ញុំ និងសូមអរគុណបងប្អូនទាំងអស់ដែលខលនិងឆាតផ្តល់កំលាំងចិត្តឲ្យខ្ញុំ ខ្ញុំមានតែលើកម្រាមដៃដបអរគុណបងប្អូនដែលមិនចោលខ្ញុំពេលដែលខ្ញុំមានទុក្ខ ប្តីខ្ញុំគាត់ដេកស្លា ប់ ដោយសារគាំងបេះដូង»។ ក្នុងកំណត់ហេតុនេះ បុរសជាប្តីបានសរសេរថា៖«ថ្ងៃពុធ ទី១២ ខែ០៨ ឆ្នាំ២០២០ ខ្ញុំឈឺដេីមទ្រូងខ្លាំងណាស់ ខ្ញុំគិតថាវាប្រាកដជាជំងឺបេះដូង ហេីយខ្ញុំមានជំងឺបេះដូងមកយូរហេីយ ថាមិនបានប្រាប់គ្រួសារឲ្យដឹងទេ»។