អូនស្អាតណាស់ប្រពន្ធសម្លាញ់ ហេតុអីក៏អូនដាច់ចិត្តទៅចោលបងនិងកូនទាំងបែបនេះយ៉ាងចឹង
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្រ្តីម្នាក់មានឈ្មោះ ម៉ៅ ឌីណា បានទទួលមរណភាពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺរលាកខួរឆ្អឹង ឈាមសសុីឈាមក្រហម ដំណឹងនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ ប្រភពពីបុរសជាប្តីដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hëä Nä បានរៀបរាប់ឱ្យដឹងថា៖«អូនស្អាតណាស់ប្រពន្ធសម្លាញ់ ហេតុអីក៏អូនដាច់ចិត្តចោលបងនិងកូនចឹង សូមអូនទៅកាន់សុគតិភពណាប្រពន្ធសម្លាញ់ សូមអហោសិកម្មអោយបងផងណា បងសន្យានឹងមេីលថែកូនប្រុសយេីងឲ្យបានល្អ អូនទៅឲ្យបានសុខចុះណាប្រពន្ធសម្លាញ់ ខ្ញុំពិបាកទទួលយកណាស់ មនុស្សដេកអោបនឹងទ្រូងរាល់ថ្ងៃហេតុអីមនុស្សអាក្រក់មិនយក មកយកអីប្រពន្ធដ៏ល្អរបស់ខ្ញុំចឹង»។
ប្រភពពីប្អូនថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Dy Dy បានរៀបរាប់ថា៖«ប្អូនពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ សូមឲ្យបងទៅកាន់សុគតិភពណាបងថ្លៃ កើតជាតិក្រោយកុំឲ្យដូចជាតិនេះទៀតបង បងស្អាតខ្លាំងណាស់ញញឹមស្រស់ណាស់ តែហេតុអ្វីបងដាច់ចិត្តទៅចោលប្ដីចោលកូនបែបនេះបង 26_10_2021 ថ្ងៃដែលបំភ្លេចមិនបាន»។