លោក ឌួង ឆាយ ចេញមុខ Live វីដេអូ រៀបរាប់ខ្ទេចខ្ទីគ្មានសល់ និងបង្ហាញភស្តុតាងជាច្រើន ព្រមទាំងបាន
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ និងម្តាយ រួមមានអាជ្ញាធរជាច្រើនបានមកដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ក្នុងគោលបំណងដេីម្បីជួបមុខកូន ជួបមុខចៅ តែត្រូវបានអតីតភរិយា ក៏ដូចជាអតីតកូនប្រសារមិនបើកទ្វារឲ្យចូលនោះទេ ដោយបានលេីកឡេីងថាមិនមានការផ្តល់ដំណឹងជាមុន។
ជុំវិញរឿងរ៉ាវខាងលើ នាយប់ថ្ងៃដដែលនេះ អ្នកនាង ដេត ម៉ាលីណា ក៏បានចេញមុខធ្វើការបកស្រាយថា៖«សួស្តីបងប្អូនពូមីងថ្ងៃនេះ ខ្ញុំនិងបកស្រាយមូលហេតុដែលខ្ញុំមិនអាចអោយគាត់ជួបកូនបាន នៅម៉ោង9:00យប់នេះហេីយបងបងស្រីៗដែលជួបវិបត្តិក្រោយលែងលះដូចជាខ្ញុំសុំខមិនលេីកទឹកចិត្តខ្ញុំម្នាក់មួយផង ដេីម្បីអោយខ្ញុំនៅតែបន្តជំហរដ៏រឹងមាំដេីម្បីចិញ្ចឹមកូនបន្តទៀត ព្រោះគេមិនព្រមឈប់តាមចងកម្មចងពារខ្ញុំទេ តាំងពីដេីមឡេីយតុលាការបានកាត់ក្តីអោយចែកគ្នាមេីលថែទាំជួបកូនបាន ហេីយពួកយេីងក៏បានយល់ស្របទាំងអស់គ្នានិងគោរពតាមគោលការណ៍ប៉ុន្តែថ្ងៃមួយដោយម៉ាក់ប៉ាខ្ញុំបានជូនចៅទៅជួបឪពុកគេដូចរាល់ដង ប៉ុន្តែដោយសារភាគីខាងអតីតស្វាមីខ្ញុំបានព្យាយាមយកកូនទៅ និងមិនព្រមយកកូនមកតាមកាលកំណត់ហេីយថែមទាំងបង្ខំអោយខ្ញុំទៅប្តឹងដល់ណាប្តឹងទៅ
ហេីយខ្ញុំបានដាក់ពាក្យបណ្ដឹងគាត់ក៏បានយកកូនមកអោយវិញ បន្ទាប់ពីរឿងហ្នឹងហេីយទេីបខ្ញុំបានបឈ្ឈប់ការជួបកូនបណ្តោះអាសន្នដេីម្បីធ្វេីការតាមផ្លូវច្បាប់ម្តងទៀត ព្រោះខ្លាចគាត់មិនគោរពច្បាប់ដូចកាលពីមុនទៀត ហេីយបន្ទាប់មកទៀតការជួបកូនលេីកក្រោយលេីកក្រោយគឺនាងខ្ញុំជាអ្នកយកកូនទៅជួបគាត់ដោយផ្ទាល់ ព្រោះខ្ញុំខ្លាចគាត់យកកូនទៅមិនអោយមកវិញដូចកាលមុនទៀត ប៉ុន្តែរាល់ពេលដែលជួបគាត់មិនព្រមចំណាយពេលជាមួយកូនទេ បែរជាព្យាយាមមកនិយាយជាមួយខ្ញុំ និងតែងតែឡេីងសរសៃកនិងបង្កេីតជំលោះជាមួយខ្ញុំជាច្រេីនដង ហេីយនៅលេីកចុងក្រោយដែលខ្ញុំបានយកកូនទៅជួបគាត់ទៀតគឺគាត់ប្រតាយប្រតបជាមួយខ្ញុំដែលធ្វេីអោយខ្ញុំទទួលភាពភ័យខ្លាចត្រលប់មកវិញ ដូច្នេះហេីយមូលហេតុដែលខ្ញុំត្រូវផ្អាកមិនអោយគាត់ជួបកូនបានព្រោះវាអាចបង្កអោយកូននាងខ្ញុំមានភាពភិតភ័យម្តងហេីយម្តងទៀត ព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនិងមានបញ្ហាសតិអារម្មណ៍ដោយសារតែទង្វេីអាក្រក់ស្រែកគំ រា ម និង ហឹ ង្សាដ៏ សា ហាវ របស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំនិងកូនម្តងហេីយម្តងទៀត»។
ទន្ទឹមនឹងនេះដែរ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ លោក ឌួង ឆាយ បានធ្វើការ Live ជាវីដេអូរៀបរាប់ខ្ទេចគ្មានសល់ និងបានបង្ហាញនូវភស្តុតាងជាច្រើន ព្រមទាំងបានបបួលអតីតភរិយាស្បថនៅមុខមហាជន បេីអ្នកណានិយាយកុហកអោយខូចចោលកូនទាំង ៣នាក់យ៉ាងទាន់ហន់ទៀតផង។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម