សូមចូលរួមរំលែកទុក្ខផង តារាសម្តែង ព្រះកាយច័ន្ទ កំពុងជួបទុក្ខធំ គឺឪពុកជាទីស្រឡាញ់របស់ខ្លួន ត្រូវបានទទួលមរណភាព
នាយប់អធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះ តារាសម្ដែងស្រី ព្រះកាយ ចន្ទ័ បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង បន្ទាប់ពីឪពុកជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាព ដោយរោគាពាធ ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់។
ក្នុងនោះដែរ ព្រះកាយ ចន្ទ័ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«លោកឪពុកជាទីស្រលាញ់របស់កូនអើយ លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលែងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភព កុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកអ៊ំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។