កូនពិបាកទទួលយកណាស់ប៉ា វាលឿនពេកហើយប៉ាអេីយ ប៉ាងេីបមកវិញប៉ា ហេតុអ្វីប៉ាទៅទាំងក្បត់ពាក្យសន្យាជាមួយកូនបែបនេះ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពក្រុមគ្រួសារលោក សំ ឧសភា ដែលបាត់បង់ឪពុកជាទីស្រលាញ់ ដោយរូបគាត់បានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ៍ ទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន។
ប្រភពដដែលខាងលេីត្រូវជាកូន បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«កូនពិបាកទទួលយកណាស់ប៉ា តែពីរថ្ងៃលឿនពេកហើយប៉ាអេីយប៉ាងេីបមកវិញប៉ា ដោយសារតែអាជំងឺចង្រៃនេះធ្វើអោយកូនមិនបាននៅជិតប៉ា ហេតុអ្វីប៉ាទៅទាំងក្បត់ពាក្យសន្យាជាមួយកូនបៀបនេះ…?
សូមប៉ាទៅកាន់សុខគតិភពកុំឲ្យអាយុខ្លីដូចជាតិនេះទៀត លាប៉ាជារៀងរហូត បេីមានជាតិក្រោយសុំធ្វើជាកូនប៉ាគ្រប់ៗជាតិ កូនស្រលាញ់ប៉ា…»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធលោកពូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។